EZEPOS គឺជាក្រុម Startup។ យើងគឺជាដំណោះស្រាយប្រព័ន្ធ Cloud POS ដ៏ល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ យើងផ្តល់ជូននូវដំណោះស្រាយកម្មវិធីដែលងាយស្រួលប្រើ ងាយយល់ និងអាចចូលប្រើបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យើងទទួលស្គាល់ថាអាជីវកម្មនីមួយៗគឺខុសគ្នា ហើយតម្រូវការកម្មវិធីរបស់ពួកគេក៏ខុសគ្នាដែរ។ នោះហើយជាមូលហេតុដែលប្រព័ន្ធរបស់យើងត្រូវបានរចនាឡើងដោយផ្អែកលើការប្រើប្រាស់ជាក់ស្តែងរបស់អ្នកប្រើប្រាស់ចុងក្រោយ (អតិថិជនរបស់យើង) ដើម្បីធានាថាប្រព័ន្ធរបស់យើងអាចកែសម្រួលតម្រូវការរបស់ពួកគេ។ យើងក៏ធានានូវការគាំទ្រសេវាកម្មទាន់ពេលវេលាផងដែរ។
លើសពីនេះ យើងមានការយល់ដឹងយ៉ាងល្អឥតខ្ចោះអំពីផ្នែកម៉ាសុីនភីអូអេស ដូចជា ម៉ាស៊ីនថាច់ស្គ្រីន ម៉ាស៊ីនព្រីន កេះសាច់ប្រាក់ ម៉ាស៊ីនស្កេនបាកូដ ក្រដាសព្រីនរីស៊ីប ក្រដាសឡាប៊ែលជាដើម។
EZEPOS គឺជាអ្នកអភិវឌ្ឍន៍ដែលមានបទពិសោធន៍ខ្ពស់ក្នុងវិស័យអភិវឌ្ឍន៍កម្មវិធី រួមទាំងការរចនាគេហទំព័រ ការអភិវឌ្ឍន៍គេហទំព័រ និងអភិវឌ្ឍន៍គេហទំព័រលក់ទំនិញតាមអនឡាញ។
ក្រុម Startup របស់យើងមានបេសកកម្មប្រើប្រាស់បច្ចេកវិទ្យាដែលអាចឱ្យអាជីវកម្មគ្រប់ប្រភេទអាចប្រើប្រាស់បានតាមអ៊ីនធឺណិត និងតាមរបៀបជាប្រព័ន្ធ ដែលជួយសម្រួលដល់ដំណើរការអាជីវកម្ម។
បេសកកម្ម
- ជួយជំរុញអោយម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមធ្វើការផ្លាស់ប្តូររបៀបគ្រប់គ្រងបែបប្រពៃណីមកជាឌីជីថល។
- ផ្លាស់ប្តូរម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដែលកំពុងប្រើប្រព័ន្ធបែបសាមញ្ញ offline មកជាឌីជីថលក្លោដ។
- សម្រួលដល់ប្រតិបត្តិការអាជីវកម្មខ្នាតតូចនិងមធ្យមអោយមានភាពងាយស្រួល គ្រប់គ្រងពីកន្លែងណាម៉ោងណាក៏បានតាមរយៈបច្ចេកវិទ្យា CLOUD POS ដែលអាចទុកចិត្តបាន មានក្រុមការងារអ្នកជំនាញជួយគាំទ្រ និង មានតម្លៃសមរម្យ!
ចក្ខុវិស័យ
- យើងចង់ក្លាយជាអ្នកផ្តល់សេវា Cloud POS ក្នុងស្រុកឈានមុខគេសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ដែលជួយគាំទ្រទាន់ពេលបំផុត។
- បង្កើតកម្មវិធីដែលងាយស្រួលប្រើមិនស្មុកស្មាញជួយសម្រួលទាំងម្ចាស់ ទាំងបុគ្គលិក និង អតិថិជន។
- សម្រាប់សហគ្រាសធុនតូច និងមធ្យមងាយស្រួលគ្រប់គ្រង ឆែករបាយការណ៍ពីចំងាយ។