Skip to main content

សំរាប់ហាងកាហ្វេ ហាងតែ

ហាងកាហ្វេ មានការពេញនិយមកាន់តែខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ។ ហាងកាហ្វេត្រូវបានបើកជាបន្តបន្ទាប់ តាមទីកន្លែងនានា ស្ទើរតែជាប់ៗគ្នាក៏មាន។  ហាងខ្លះ ម្ចាស់ជាអ្នកលក់ដោយខ្លួនឯងផ្ទាល់ ហើយខ្លះទៀតក៏មានជួលបុគ្គលិក។

មិនថាជាអាជីវកម្មខ្នាតធំ ឬតូច ការគ្រប់គ្រងដែលមានប្រសិទ្ធភាព គឺសំខាន់ណាស់ ព្រោះវានឹងជួយជម្រុញដល់អាជីវកម្មរបស់លោកអ្នកឲកាន់តែរីកចម្រើន។

ម្ចាស់អាជីវកម្មគួរយកចិត្តទុកដាក់ចំពោះការចំណាយនិងប្រាក់ចំណូល ដើម្បីគណនារកប្រាក់ចំណេញ។ ការគ្រប់គ្រងនិងតាមដានលើប្រាក់ចំណាយ មិនត្រឹមតែកត់ចំណាំលើរបស់ធំៗ ចំណាយច្រើនៗនោះទេ តែត្រូវកត់ត្រារាល់ការចំណាយទាំងអស់មិនថាច្រើនឬតិច ជាពិសេសទៅលើគ្រឿងផ្សំសម្រាប់យកមកធ្វើភេស្ជជៈ ។ ដោយឡែក អ្នកលក់មួយចំនួនគិតថាគាត់គ្រាន់តែបើកលក់ជាលក្ខណៈគ្រួសារ លក់ធម្មតា មិនដែលកត់ត្រាលើការចំណាញអ្វីនោះទេ ហើយយល់ច្រឡំថាប្រាក់ដែលគាត់លក់បាន គឺជាប្រាក់ចំណេញ។ ផលអវិជ្ជមាននៅពេលអ្នកលក់ធ្វើបែបនេះ អាចនាំឲខាតបង់ ដោយរកមូលហេតុមិនឃើញ។

អាជីវកម្មមានការលក់ចេញ ទិញចូល គួរតែមានរបាយការណ៍ច្បាស់លាស់ត្រឹមត្រូវ។ កត់ត្រាលើការចំណាយ, ចំណាយលើអ្វី, ចំណាយអស់ប៉ុន្មាន។ កត់ត្រាលើការលក់, លក់បានចំនួនប៉ុន្មាន, បានប្រាក់ប៉ុន្មាន, ប្រើគ្រឿងផ្សំអ្វីខ្លះ, អស់ថ្លៃប៉ុន្មាន។ល។ ឧទាហរណ៍ កាហ្វេក្ដៅមួយកែវ ត្រូវចំណាយលើកែវក្រដាសមួយ, ទុយោមួយ, ទឹកដោះគោ 50មីលីលីត្រ, គ្រាប់កាហ្វេ 20ក្រាម, ទឹកស្ករ 10ក្រាម, សរុបការចំណាយក្នុងកាហ្វេមួយកែវ ស្នើនឹង 3000៛ លក់ចេញក្នុងតម្លៃ 5000៛ នោះប្រាក់ចំណេញ 2000៛។ អានមកដល់ចំណុចនេះ លោកអ្នកអាចនឹងយល់ថា វារៀងស្មុគស្មាញ ពិបាក និងត្រូវចំណាយពេលជាច្រើនក្នុងការធ្វើរឿងទាំងនេះ ប្រសិនលោកអ្នក រៀបចំរឿងទាំងនេះដោយប្រើក្រដាសប៊ិចធម្មតា។ ប៉ុន្ដែវានឹងមិនពិបាកស្មុគស្មាញណាស់ណាទេ ជាមួយការគ្រប់គ្រងដែលត្រឹមត្រូវ ងាយស្រួល ច្បាស់លាស់ ជាមួយប្រព័ន្ធគ្រប់គ្រងការលក់ពី EZEPOS។ ធ្វើតែម្ដង ប្រើបានរហូត របាយការណ៍ចង់ឆែកមើលពេលណាក៏បាន គណនាអូតូ មើលប្រាក់ចំណេញឬខាត ចុចតែ ពីរ-បីប៉ក់។

លើសពីនេះទៅទៀត ការគ្រប់គ្រងទៅលើគ្រឿងផ្សំមិនត្រឹមអាចឲលោកអ្នកងាយស្រួលតាមដាន ការចំណាយ និងប្រាក់ចំណេញនោះទេ តែវាក៏ធានាលើរសជាតិភេស្ជជៈរបស់លោកអ្នកផងដែរ។ ការកំណត់រូបមន្ដក្នុងការធ្វើកាហ្វេឬភេសជ្ជៈ ដែលមានការក្រិតក្រមគ្រឿងផ្សំបានត្រឹមត្រូវ អាចរក្សានូវរសជាតិគោលមួយជូនអតិថិជន។ មិនចំឡែកនោះទេ អាជីវកម្មដូចគ្នា តែការគាំទ្រខុសគ្នា។

ម្យ៉ាងវិញទៀត វាក៏ជួយកាត់បន្ថយការធ្វេសប្រហែសរបស់បុគ្គលិក ដូចជាបើកគ្រឿងផ្សំទុកចោលដែលធ្វើឲខូចគុណភាព សត្វល្អិតចូល ប្រើលែងកើតត្រូវទិញថ្មី ឬប្រើគ្រឿងផ្សំខ្ជះខ្ជាយក្នុងទម្រង់ណាមួយ។

អាជីវកតែងចង់ទទួលបានការចំណេញពីអាជីវកម្មរបស់ខ្លួន ដូចនេះហើយ ការគ្រប់គ្រងចំណាយ-ចំណូល គឺជារឿងចំបាច់សម្រាប់ម្ចាស់អាជីវកម្ម។ ជំនួញ បើជួញមិនចំណេញ តើជួញធ្វើអ្វី? 


Popular posts from this blog

សំរាប់ភោជនីយដ្ឋាន

Cloud POS System សម្រាប់ភោជនីយដ្ឋាន ជាប្រព័ន្ធដែលអាចទូទាត់ការគិតលុយពីអតិថិជន និង តាមដានការលក់ តាមដានរបាយការណ៍ ស្តុកទំនិញ ទិញចូល តាមដានការចំនាយទូទៅ ផ្សេងៗ។ ការជ្រើសប្រើប្រព័ន្ធគ្រប់គ្រងការលក់ដែលសមស្របទៅនឹងទំហំអាជីវកម្ម (តូច និង មធ្យម) តម្រូវតាមការគ្រប់គ្រងជាក់ស្ដែងរបស់ហាង គឺជារឿងសំខាន់ណាស់។ ព្រោះវាអាចជួយសម្រួលបន្ទុកមួយផ្នែកធំនៃគ្រប់គ្រងប្រតិបត្តការក្នុងហាង ទាំងការលក់ចេញ និងរបាយការណ៍ផ្សេងៗ។ ប្រព័ន្ធគ្រប់គ្រងការលក់ សំរាប់ភោជនីយដ្ឋាន របស់ EZEPOS មានមុខងារពេញលេញ និងមានភាពបត់បែនទៅតាមប្រភេទអាជីវកម្មរបស់អ្នកប្រើប្រាស់ ដែលអាចជួយសម្រួលដល់ការគ្រប់គ្រងឲកាន់តែមានប្រសិទ្ធិភាព។ មុខងារ - គ្រប់គ្រងផលិតផល - គ្រប់គ្រងចំនួនស្ដុកផលិតផល - សាររំលឹកពីផលិតផលជិតអស់ស្ដុក - គ្រប់គ្រងការលក់ចេញ, កំណត់តម្លៃលក់, ការបញ្ចុះតម្លៃ - គ្រប់គ្រងការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃតាមផលិតផល - គ្រប់គ្រងការទិញចូលពីអ្នកផ្គត់ផ្គង់, តម្លៃទិញចូល, ការទូទាត់, ការជំពាក់ - គ្រប់គ្រងភ្នាក់ងារដឹកជញ្ជូន (កំណត់ភាគរយ, គ្រប់គ្រងការជំពាក់, ការទូទាត់រួច) - គ្រប់គ្រងការទទួលលុយលក់បាន (ទទួលជាលុយសុទ្ធ, តាមធនាគារ) - គ្រប់គ្រងចំណាយផ្សេងៗប្រចាំថ្ងៃ - គ្រប់គ...

សំរាប់ខារ៉ាអូខេ

 ខេធីវី (ខារ៉ាអូខេ) គឺជាអាជីវកម្មកម្សាន្តដែលភ្ញៀវជួលបន្ទប់ដើម្បីច្រៀង កំសាន្ត និងញ៉ាំភេសជ្ជៈ។ Workflow ក្នុងហាងវាមានជំហានច្បាស់ៗ ចាប់ពី Check-in ដល់ Checkout។ 1. ការទទួលភ្ញៀវ ពេលភ្ញៀវមកដល់៖ Reception សួរសុខទុក្ខភ្ញៀវ សួរ ចំនួនមនុស្ស ពិនិត្យ បន្ទប់ទំនេរ (Room Available) បង្ហាញ Room type (Small / Medium / VIP) តំលៃម្ហូបអាហារ និង ភេសជ្ជៈ ក៏អាចប្រែប្រួលតាមប្រភេទនៃបន្ទប់ បន្ទាប់មក 👉 បើក Room Bill នៅក្នុង POS 2. ការចូលបន្ទប់ (Room Assignment) Staff នាំភ្ញៀវទៅបន្ទប់ ហើយនៅក្នុងបន្ទប់មានដូចជា៖ TV + Karaoke system Microphone Sofa / Table Menu ភេសជ្ជៈ និងអាហារ POS នឹងចាប់ផ្តើម 👉 គិតម៉ោងជួលបន្ទប់ 3. ការបញ្ជាទិញ (Order Drinks / Food) ភ្ញៀវអាច order៖ Beer: Whisky / Wine Cocktail: Snack / Fruit Workflow៖ Guest order ↓ Waiter បញ្ចូល order ក្នុង POS ↓ Order បញ្ជូនទៅ Bar Printer ឬ Kitchen Printer ↓ Staff រៀបចំ បន្ទាប់មក Serve ទៅដល់បន្ទប់ 4. ការគិតម៉ោងបន្ទប់ (Room Time Billing) KTV ភាគច្រើនគិតប្រាក់៖ Hourly rate (ឧ. $15 / hour) ឬ Package time POS នឹងគណនា៖ Room time Drink / Food 5. ការគិតប្រាក់ (Che...