Cloud POS System សម្រាប់ភោជនីយដ្ឋាន ជាប្រព័ន្ធដែលអាចទូទាត់ការគិតលុយពីអតិថិជន និង តាមដានការលក់ តាមដានរបាយការណ៍ ស្តុកទំនិញ ទិញចូល តាមដានការចំនាយទូទៅ ផ្សេងៗ។ ការជ្រើសប្រើប្រព័ន្ធគ្រប់គ្រងការលក់ដែលសមស្របទៅនឹងទំហំអាជីវកម្ម (តូច និង មធ្យម) តម្រូវតាមការគ្រប់គ្រងជាក់ស្ដែងរបស់ហាង គឺជារឿងសំខាន់ណាស់។ ព្រោះវាអាចជួយសម្រួលបន្ទុកមួយផ្នែកធំនៃគ្រប់គ្រងប្រតិបត្តការក្នុងហាង ទាំងការលក់ចេញ និងរបាយការណ៍ផ្សេងៗ។
ប្រព័ន្ធគ្រប់គ្រងការលក់ សំរាប់ភោជនីយដ្ឋាន របស់ EZEPOS មានមុខងារពេញលេញ និងមានភាពបត់បែនទៅតាមប្រភេទអាជីវកម្មរបស់អ្នកប្រើប្រាស់ ដែលអាចជួយសម្រួលដល់ការគ្រប់គ្រងឲកាន់តែមានប្រសិទ្ធិភាព។
មុខងារ
- គ្រប់គ្រងផលិតផល
- គ្រប់គ្រងចំនួនស្ដុកផលិតផល
- សាររំលឹកពីផលិតផលជិតអស់ស្ដុក
- គ្រប់គ្រងការលក់ចេញ, កំណត់តម្លៃលក់, ការបញ្ចុះតម្លៃ
- គ្រប់គ្រងការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃតាមផលិតផល
- គ្រប់គ្រងការទិញចូលពីអ្នកផ្គត់ផ្គង់, តម្លៃទិញចូល, ការទូទាត់, ការជំពាក់
- គ្រប់គ្រងភ្នាក់ងារដឹកជញ្ជូន (កំណត់ភាគរយ, គ្រប់គ្រងការជំពាក់, ការទូទាត់រួច)
- គ្រប់គ្រងការទទួលលុយលក់បាន (ទទួលជាលុយសុទ្ធ, តាមធនាគារ)
- គ្រប់គ្រងចំណាយផ្សេងៗប្រចាំថ្ងៃ
- គ្រប់គ្រងរបាយការណ៍លក់ប្រចាំថ្ងៃ
- របាយការណ៍តាមវេនអ្នកលក់
- របាយការណ៍តាមវិក័យបត្រ
- របាយការណ៍បោះបង់ផលិតផល
- របាយការណ៍ទិញលក់
- របាយការណ៍ចំណេញខាត
- គ្រប់គ្រងអត្រាប្ដូរប្រាក់
- និងមុខងារផ្សេងៗទៀត
